Verfügbare Folgen 5 von 24
លោក អ៊ួ ដារិទ្ធ៖ «ការដាក់ចិត្តដោយមានអំណត់អត់ធ្មត់ខ្ពស់ ទើបបង្កើតគំនូរស្រមោលល្អមួយបាន»
«គំនូរស្រមោល» ជាប្រភេទសិល្បៈឆ្នៃប្រឌិតបែបថ្មីដែលមានការរួមបញ្ចូលគ្នារវាងពន្លឺនិងស្រមោល។ ច្នៃចេញសិល្បៈនេះឡើងនៅក្នុងឆ្នាំ២០២០ លោក អ៊ួ ដារិទ្ធ ត្រូវដាក់ចិត្តដោយមានអំណត់អត់ធ្មត់ខ្ពស់នៅក្នុងការផលិតគំនូរមួយផ្ទាំងៗឡើង។ យុវជនដារិទ្ធ ត្រូវសិក្សាស្វែងយល់ធ្វើសិល្បៈនេះខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្តីរំពឹងខ្ពស់នាំយកផ្ទាំងគំនូររបស់ខ្លួនឱ្យគេស្គាល់និងគាំទ្រកាន់តែច្រើនឡើងថែមទៀត។
អ្នកត្បាញក្រមាលើកោះដាច់ ប្តូរពីការប្រើកីតម្បាញដោយដៃ មកប្រើជាម៉ាស៊ីនវិញ
អ្នកត្បាញក្រមានៅលើកោះដាច់ជាច្រើនគ្រួសារ បានផ្លាស់ប្តូរពីការត្បាញដោយដៃចំណាយពេលយូរ មកជាការប្រើប្រាស់ម៉ាស៊ីនអគ្គិសនីដែលងាយស្រួល និងចំណេញពេលច្រើនវិញ។ អ្នកស្រី ហុក សាំងនី អ្នកត្បាញក្រមាមួយរូបបានលើកឡើងថា ការត្បាញដោយម៉ាស៊ីន គឺមានភាពងាយស្រួល និងប្រើប្រាស់កម្លាំងកាយតិច ខណៈក្រមាដែលត្បាញបាន ក៏មានចំនួនច្រើនជាងការត្បាញដោយដៃផងដែរ។ តែយ៉ាងណា ការប្រើប្រាស់តម្បាញដោយម៉ាស៊ីនក៏ត្រូវប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នកត្បាញ និងអ្នកនៅជុំវិញទីតាំងត្បាញដូចគ្នា ពីព្រោះថា វាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។
លោកស្រី ដួង សុផាវី៖សិប្បកម្មផ្ទះចល័តរបស់ខ្ញុំបានរួមចំណែកកាត់បន្ថយការចំណាកស្រុក
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មផ្ទះចល័ត វីភី។ ជាស្ត្រីម៉េមាយកូន២នាក់ លោកស្រី ដួង សុផាវី និយាយថា ទោះបីការងារប្រភេទនេះ គឺជាការងាររបស់បុរស តែចំណង់ចំណូលចិត្ត និងភាពអត់ធ្មត់ធ្វើឲ្យគាត់បង្កើតសិប្បកម្មផ្ទះចល័តនេះទទួលបានជោគជ័យ។ មិនត្រឹមតែទទួលបានចំណូលផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែការងារសិប្បកម្មមួយនេះក៏បានរួមចំណែកដល់ពលរដ្ឋខ្មែរកាត់បន្ថយចំណាកស្រុកផងដែរ។
ពលរដ្ឋរស់នៅជាប់ផ្លូវ៣០ម៉ែត្រត្អូញត្អែរពីផលលំបាកនៃការរស់នៅ និងរបររកស៊ីរបស់ពួកគេ
ប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ីជាប់ផ្លូវ៣០ម៉ែត្រ នៅសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្អូញត្អែរពីការលំបាក ដោយសារផ្លូវ៣០ម៉ែត្រនេះ ត្រង់ចំណុចខ្លះបានខូចខាតជាអន្លើរៗ ធ្វើឲ្យដីហុយប៉ះពាល់ដល់ការរស់នៅ និងរបររកស៊ីរបស់ពួកគេ។ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានអំពាវដល់រដ្ឋាភិបាលឲ្យធ្វើការជួសជុលផ្លូវនេះឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅ និងរបររកស៊ី ក៏ដូចជាកុំឲ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរជាដើម។
អ្នកស្រាវជ្រាវ៖ខ្មែរមិនទាន់ចូលស៊ុបនឹងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
នៅកម្ពុជាការអបអរពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ស្ទើរតែក្លាយជាទម្លាប់ទៅហើយសម្រាប់ពលរដ្ឋភាគច្រើនមិនថា តារា មនុស្សធម្មតា ឬមន្ត្រីរាជការមួយចំនួនទេ ដែលសកម្មភាពទាំងអស់នោះស្ដែងតាមរយៈការរៀបសំណែនសែនព្រេនដែលគេជឿថា រកស៊ីធូរធាដូចជនជាតិចិន។ ប៉ុន្តែយ៉ាងណាមិញលោកបណ្ឌិត ជិន សុជាតិ ជាប្រធាននាយកដ្ឋានសិក្សានិងស្រាវជ្រាវវប្បធម៌និងភាសាចិនថ្លែងថា ពលរដ្ឋខ្មែរមិនទាន់ចូលស៊ុបទាំងស្រុងនឹងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឡើយទេ។
Mehr anzeigen
Ähnliche Sender ToXoRs minimalRADIO
Günzburg, Podcast, Trance, Techno, Minimal
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Mainz, Podcast, Rock, Indie, Alternative
London Taxi Radio
London, Talk, Podcast
radioH2o
Lorrainville, Talk, Podcast, Classic Rock, Rock
Radio hsf
Ilmenau, Rock, Podcast, Hip Hop
Radio Vercelli
Alessandria, Podcast
Straightsound
Berlin, Podcast
Nova 80
São Paulo, Pop, Podcast, Techno
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburg, Alternative, Podcast, Electro, Indie, Urban
Radio DEEP Romania
Bukarest, Podcast, Film & Musical, Electronica, Dancehall
Radio Widok
Warschau, Podcast
Hören Sie បទយកការណ៍, ភ្ញៀវប្រចាំថ្ងៃ und viele andere Radiosender aus aller Welt mit der radio.de-App បទយកការណ៍
Jetzt kostenlos herunterladen und einfach Radio & Podcasts hören.
បទយកការណ៍: Zugehörige Podcasts
បទយកការណ៍: Zugehörige Sender