Radio Logo
RND
Höre {param} in der App.
Höre ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ in der App.
(124.878)(171.489)
Sender speichern
Wecker
Sleeptimer
Sender speichern
Wecker
Sleeptimer
StartseitePodcastsGesellschaft
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

hinzufügen

Verfügbare Folgen

5 von 24
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - យុទ្ធសាស្ត្រចរចាក្រោមតុរបស់កម្ពុជា អាចយកទៅប្រើជាមួយភូមាបានទេ?
    លោក​នាយករដ្ឋមន្ត្រី​ប្រកាស​កាលពីថ្ងៃ​ទី០២​ ខែធ្នូថា​ លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ភូមា​ ដោយ​គ្មាន​លក្ខខណ្ឌ​ទុកជា​មុនទេ​ ហើយ​ទស្សនកិច្ច​នឹងធ្វើ​ឡើង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។​ អ្នក​ជំនាញ​លើកឡើងថា​ ដំណើរ​ទស្សន​កិច្ច​នេះ​ ទំនង​ជាការ​សាកល្បង​របស់​កម្ពុជា​ ជាមួយ​ភូមា​ ដើម្បី​ឈាន​ទៅរក​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ។​ ភូមា​ដែល​កំពុង​ជួបវិបត្តិ​នយោបាយ​ និង​តម្រូវ​ឲ្យ​អាស៊ាន​មិន​អញ្ជើញ​ឲ្យចូល​រួមកិច្ច​ប្រជុំ​កំពូល​ កាល​ពីខែ​តុលា​កន្លងទៅ។​ តើ​កម្ពុជា​អាច​យក​គោលការណ៍​ដោះស្រាយ​បញ្ហា​នយោបាយ​តាមរយៈ​ការចរចា​ក្រៅផ្លូវ​ការ​ទៅប្រើ​ជាមួយ​ភូមា​បានទេ?​
    12/3/2021
    12:50
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សារឆ្លងឆ្លើយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បង្ហាញពីការបែកបាក់មែនទែន ឬជាយុទ្ធសាស្ត្រ?
    លោក​ កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បានសរសេរ​នៅលើទំព័រហ្វេស​ប៊ុក​របស់លោក​នៅថ្ងៃពុធ​ម្សិលមិញ​ថា​ លោក​ធ្វើអ្វី​ ដែល​លោកអាច​ធ្វើបាន​ទៅតាម​លទ្ធភាព​ កាលៈទេសៈ ​និង​ដោយឆន្ទៈ​ពិត​ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​លោកឡើយ។​ កាល​ពីថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ លោក​ សម រង្ស៊ី​ ដែលជាប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​លើហ្វេសប៊ុក​របស់លោក​ថា​ សេចក្តី​ថ្លែងការណ៍​លោក​ កឹម សុខា​ ស្តីពី​គណបក្ស​សង្គ្រោះជាតិ​ គឺជា​លទ្ធផល​ នៃការ​គំរាម​កំហែង​ ពីសំណាក់​លោក​ ហ៊ុន សែន​ ដែល​ភ័យខ្លាច​ជាទីបំផុត​ ចំពោះ​ឯកភាព​នៃអ្នក​ប្រជាធិបតេយ្យខ្មែរ​ ហើយ​ដែលចាប់​យក​លោក​ កឹម សុខា​ ធ្វើជា​ចំណាប់​ខ្មាំង​របស់គាត់។​ ការឆ្លង​ឆ្លើយ​គ្នាជាលើកដំបូង​ដោយផ្ទាល់​ពីសំណាក់​មេដឹកនាំបក្ស​ប្រឆាំង​ទាំងពីរ​ បង្កើត​ជាសំណួរថា​ «សម រង្ស៊ី​ និងកឹម សុខា»​ លែងជាមនុស្ស​តែមួយ​កាន់តែច្បាស់ហើយ​ ឬជា​យុទ្ធសាស្ត្រ​នយោបាយ?​
    12/2/2021
    12:16
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជា កំពុងធ្វើរឿងត្រឹមត្រូវដែរឬទេ ក្នុងការផ្តល់ជំនួយទឹកប្រាក់និងវ៉ាក់សាំងដល់ប្រទេសឡាវ?
    រដ្ឋាភិបាល​កម្ពុជា​កាល​ថ្ងៃទី​ ២៩​ វិច្ឆិកា​កន្លង​ទៅបាន​ប្រកាស​ផ្តល់ជំនួយ​ដល់ប្រទេស​ឡាវ​ក្នុងទឹក​ប្រាក់ចំនួន​១៣លានដុល្លារ​ដែលជា​ជំនួយរួមគ្នា​រវាងបណ្តា​ម្ចាស់ជំនួយធំៗ​នៅកម្ពុជា។​ ក្នុងនោះ​ កម្ពុជា​ក៏បានផ្តល់​ជំនួយវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ចំនួន​ ៥០ម៉ឺន​ដូសបន្ថែម​ទៀតផងដែរ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មេរោគកូវីដ១៩។​ ជុំវិញ​ការផ្តល់​ជំនួយ​ទាំងថវិកា​និងវ៉ាក់សាំង​របស់កម្ពុជា​ទៅកាន់​ប្រទេសឡាវ​ ភាគី​រដ្ឋាភិបាល​និងអ្នកតាម​ដាន​ដំណើរការ​សង្គម​មួយចំនួន​បានលើក​ឡើងថា​ សកម្មភាព​បែបនេះ​ គឺបាន​បង្ហាញ​អំពីគុណតម្លៃ​មនុស្សធម៌​ និងរឹត​ចំណង​កិច្ចសហប្រតិបត្តិ​ការវាងប្រទេសទាំង​ពីរបន្ថែម​ទៀត។​ ប៉ុន្តែ​ឆ្លៀតក្នុង​ឱកាស​នេះដែរ​ អ្នកពាក់ព័ន្ធ​ខ្លះទៀត​បានលើក​ឡើងថា​ កម្ពុជា​ក៏ត្រូវ​គិតគូរ​ និង​ដោះស្រាយ​ផលប៉ះពាល់​របស់ប្រជាជន​ខ្លួនឱ្យបានច្រើន។​
    12/1/2021
    12:29
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ករណីទន្រ្ទានដីព្រៃលិចទឹក៖ សង្គមស៊ីវិល និងអ្នកវិភាគចោទសួរពីឆន្ទៈជាជាងបង្កើតគណៈកម្មាការដោះស្រាយ?
    ក្រោយពី​មានការ​បញ្ជា​ដោយ​ម៉ឺងម៉ាត់​ពីប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រួចមក​ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ចាប់ផ្តើម​ធ្វើសកម្មភាព​ការងារ​ចុះត្រួត​ពិនិត្យនិង​ស្រាវជ្រាវ​លើករណី​ទន្រ្ទានយក​ដីព្រៃលិច​ទឹកនៅ​តំបន់​ទន្លេសាប។​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ លោក​ជា ​សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​ បានដឹកនាំ​ស្ថាប័នពាក់ព័ន្ធ​ចុះត្រួតពិនិត្យ​ផ្ទាល់ក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តកំពង់ធំ។​ លើសពីនេះ​ ក្រសួង​រៀបចំដែនដី​ ក៏បាន​បង្កើត​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​និងស្រាវ​ជ្រាវ​លើករណីនេះ។​ ក៏ប៉ុន្តែ​យ៉ាងណា​សង្គមស៊ីវិល​និងអ្នកវិភាគ​យល់ថា​ បើមាន​តែគណៈកម្មការ​ តែគ្មានឆន្ទៈ​ដោះស្រាយ​ នោះការងារ​នឹងគ្មាន​ប្រសិទ្ធិភាពឡើយ។​
    11/30/2021
    13:42
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីនៅពីក្រោយនៃការអញ្ជើញថ្នាក់ដឹកនាំក្នុងតំបន់មកធ្វើទស្សនកិច្ចនៅកម្ពុជាពេលនេះ?
    នៅថ្ងៃចន្ទនេះ​ ជាការ​មកដល់​របស់​នាយករដ្ឋមន្ត្រី​ឡាវ​ ដើម្បីបំពេញ​ទស្សកិច្ច​ចំនួន២ថ្ងៃ​នៅកម្ពុជា។​ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ឡាវ​ ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ ក៏នឹង​មកបំពេញ​ទស្សកិច្ច​ផ្លូវការ​នៅកម្ពុជា​ចំនួន២ថ្ងៃ​ដូចគ្នាដែរ។​ ការមក​បំពេញ​ទស្សកិច្ច​ផ្លូវរដ្ឋ​នេះ​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែកអន្តរជាតិ​ យល់ថា​ ជាការ​ស្វែងយល់គ្នា​បន្ថែម​ក្នុងនាម​ជាប្រទេស​នៃតំបន់អាស៊ាន​ ខណៈ​ដែលកម្ពុជា​នឹងធ្វើ​ជាម្ចាស់ផ្ទះ​អាស៊ាន​នៅឆ្នាំក្រោយ។​ ក្នុង​នោះ​ មាន​បញ្ហាមួយ​ចំនួន​នឹងចាប់​ផ្តើម​លើកមក​ពិគ្រោះគ្នា​ ហើយ​គេជឿថា​ វិបត្តិនៅភូមា​ជាបញ្ហា​ឈឺក្បាល​មួយដែល​ថ្នាក់ដឹកនាំ​ក្នុងតំបន់​អាស៊ាន​មិនអាច​មើលរំលង។​
    11/29/2021
    13:05

Über ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Sender-Website

Hören Sie ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ, នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE) und viele andere Radiosender aus aller Welt mit der radio.de-App

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Jetzt kostenlos herunterladen und einfach Radio & Podcasts hören.

Google Play StoreApp Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Zugehörige Podcasts

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Zugehörige Sender

Information

Wegen Einschränkungen Ihres Browsers ist dieser Sender auf unserer Website leider nicht direkt abspielbar.

Sie können den Sender alternativ hier im radio.de Popup-Player abspielen.

Radio